អ៊ុយក្រែនអះអាងពីការវាយប្រហារដ៏ធំមួយលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាម៉េរិកទើបនឹងផ្តល់ឲ្យ
Ukraine War

អ៊ុយក្រែនអះអាងពីការវាយប្រហារដ៏ធំមួយលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាម៉េរិកទើបនឹងផ្តល់ឲ្យ

អ៊ុយក្រែនកាលពីថ្ងៃអង្គារបានអះអាងថាបានធ្វើការវាយប្រហារដ៏ធំបំផុតមួយទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ដោយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថាការវាយប្រហារនេះបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ។

ការប្រកាសរបស់លោក ហ្សេលេនស្គី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីអាម៉េរិកម្នាក់បានបង្ហើបថា មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលស្វែងរកអស់រយៈពេលជាច្រើនខែដោយទីក្រុងគៀវ និងបានសន្យាដោយលោកប្រធានាធិបតី បៃដិន ត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនដោយស្ងាត់ស្ងៀម និងកំពុងប្រើប្រាស់ក្នុងសមរភូមិ ។

កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនបានអះអាងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួនប្រាំបួនគ្រឿងនៅឯអាកាសយានដ្ឋានចំនួនពីរនៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់នៅក្នុងការវាយប្រហារនាពេលយប់ទៅលើគោលដៅនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារឧបករណ៍យោធា ប្រព័ន្ធការពារអាកាស ឃ្លាំងគ្រាប់រំសេវ និងផ្លូវរត់របស់យន្តហោះផងដែរ ។ មន្ត្រីយោធារុស្ស៊ីរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារដែលមានរហស្សនាមថា “ប្រតិបត្តិការនាគហោះ”។

សេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន មិនបាននិយាយថា តើគោលដៅត្រូវបានវាយប្រហារដោយរបៀបណានោះទេ ។ អាជ្ញាធររុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ។ វាមិនអាចផ្ទៀងផ្ទាត់ការអះអាងសមរភូមិរបស់ភាគីទាំងពីរបានភ្លាមៗទេ ។ អាកាសយានដ្ឋានក្នុងតំបន់ Luhansk និង Berdyansk មានទីតាំងនៅខាងក្រោយជួរមុខ ។ យោធារុស្ស៊ីទំនងជាគិតថាពួកគេនៅឆ្ងាយពីការវាយប្រហាររបស់អ៊ុយក្រែន។

AP

Leave a Reply

Your email address will not be published. Required fields are marked *