អេស្ប៉ាញនិយាយថា ពិភពលោកត្រូវតែស្តាប់សំឡេងរបស់ប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
China War World

អេស្ប៉ាញនិយាយថា ពិភពលោកត្រូវតែស្តាប់សំឡេងរបស់ប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកគួរតែស្តាប់សំឡេងរបស់ប្រទេសចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃសុក្រ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ ។

លោក Sanchez បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចស៊ែល បន្ទាប់ពីកិច្ចប្រជុំមួយថា “ប្រទេសចិនគឺជាតួអង្គមួយនៅក្នុងពិភពលោក ដូច្នេះច្បាស់ណាស់ យើងត្រូវស្តាប់សំឡេងរបស់ពួកគេ ដើម្បីមើលថាតើរវាងយើងទាំងអស់គ្នា អាចបញ្ចប់សង្រ្គាមនេះបានឬទេ ហើយអ៊ុយក្រែនអាចស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ខ្លួនបានដែរឬទេ”។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញគ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនៅថ្ងៃទី ៣១ ខែមីនា ដើម្បីពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង ។

កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថាភាគច្រើនផ្តោតលើជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ដែលប្រទេសចិនបានតាំងអព្យាក្រឹត និងបានដាក់ចេញនូវផែនការសន្តិភាពចំនួន 12 ចំណុច ខណៈពេលដែលចិនក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញមួយ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *