អូស្ត្រាលី​ព្រមាន​ថា អាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ
Asia

អូស្ត្រាលី​ព្រមាន​ថា អាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំក្នុងតំបន់នៅទីក្រុងមែលប៊ននៅថ្ងៃចន្ទនេះថា បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកការពារជាតិយ៉ាងធ្ងន់ធ្ងរ ​​ ។

 

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ក៏បានប្រកាសផ្តល់មូលនិធិចំនួន ​១៨៦,៧ លានដុល្លារ សម្រាប់គម្រោងអាស៊ានក្នុងវិស័យនានា រួមទាំងសន្តិសុខដែនសមុទ្រ ចំពេលមានភាពតានតឹងលើការអះអាងកាន់តែខ្លាំងឡើងរបស់ចិន និងការទាមទារដែលមានជម្លោះចំពោះសមុទ្រចិនខាងត្បូង។

 

លោកស្រី Penny Wong បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំដោយមិនបញ្ចេញឈ្មោះប្រទេសចិនថា “យើងប្រឈមនឹងអស្ថិរភាព ការបង្កហេតុ និងសកម្មភាពបង្ខិតបង្ខំ រួមទាំងការប្រព្រឹត្តមិនមានសុវត្ថិភាពនៅសមុទ្រ និងនៅលើអាកាស” ។​ “អ្វីដែលកើតឡើងនៅសមុទ្រចិនខាងត្បូង នៅច្រកសមុទ្រតៃវ៉ាន់ ក្នុងអនុតំបន់មេគង្គ ​ឥណ្ឌូប៉ាស៊ីហ្វិក ប៉ះពាល់ដល់យើងទាំងអស់គ្នា”។

កិច្ចប្រជុំកំពូលពិសេសដែលរៀបចំនៅទីក្រុងមែលប៊នគឺដើម្បីប្រារព្ធខួប ៥០ ឆ្នាំចាប់តាំងពីប្រទេសអូស្ត្រាលីបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *