អាម៉េរិកប្រកាសពីការរកឃើញបំណែក​មេរោគផ្តាសាយបក្សីនៅក្នុងទឹកដោះគោ១ភាគ៥ដែលលក់លើទីផ្សារអាម៉េរិក
USA

អាម៉េរិកប្រកាសពីការរកឃើញបំណែក​មេរោគផ្តាសាយបក្សីនៅក្នុងទឹកដោះគោ១ភាគ៥ដែលលក់លើទីផ្សារអាម៉េរិក

អាជ្ញាធរសុខាភិបាលសហរដ្ឋអាម៉េរិក FDA បាននិយាយកាលពីថ្ងៃអង្គារទី ២៣មេសាថា ពួកគេបានរកឃើញបំណែកនៃមេរោគផ្តាសាយបក្សីនៅក្នុងទឹកដោះគោ ១ភាគ៥ ដែលខ្ចប់លក់លើទីផ្សារក្នុងអំឡុងពេលនៃការសិក្សាដ៏ធំមួយ ប៉ុន្តែបំណែកមេរោគទាំងនេះទំនងជាមិនបង្កគ្រោះថ្នាក់ដល់សុខភាពដល់មនុស្សនោះទេ ។

 

ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី (HPAI) បានរីករាលដាលទៅក្នុងចំណោមហ្វូងគោក្របីទូទាំងទឹកដីអាម៉េរិក ហើយបានឆ្លងដល់មនុស្សម្នាក់ដែលមានរោគសញ្ញាស្រាល ។ ទោះបីជាមេរោគ H5N1 នៃមេរោគ HPAI បានសម្លាប់សត្វបក្សីរាប់លានក្បាលក្នុងកំឡុងរលកឆ្លងបច្ចុប្បន្នក៏ដោយ ក៏គោដែលរងផលប៉ះពាល់មិនបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។

 

រដ្ឋបាលចំណីអាហារ និងឱសថបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញភាគល្អិតមេរោគនៅក្នុង “ទឹកដោះគោពីសត្វដែលរងផលប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងប្រព័ន្ធកែច្នៃទឹកដោះគោ ។ ខ្លួនក៏រកឃើញសំណល់នៃសម្ភារៈហ្សែនរបស់ភ្នាក់ងារបង្កជំងឺ បើទោះបីជាមេរោគនោះអសកម្មដោយកំដៅនៃដំណើរការ pasteurization ក៏ដោយ។ “ទោះបីជាមេរោគត្រូវបានរកឃើញនៅក្នុងទឹកដោះគោក៏ដោយ ជាទូទៅ pasteurization ត្រូវបានគេរំពឹងថានឹងលុបបំបាត់មេរោគដល់កម្រិតដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់”។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *