អាម៉េរិកនិយាយថា ខ្លួននឹងសងសឹកប្រសិនបើកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារ
USA

អាម៉េរិកនិយាយថា ខ្លួននឹងសងសឹកប្រសិនបើកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមលក្ខណៈដើម្បីសងសឹករួចហើយ ប្រសិនបើទាហានអាម៉េរិកត្រូវបានកំណត់គោលដៅនៅក្នុងដំណាក់កាលនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែលលទ្ធភាពនៃជម្លោះរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ាកើនឡើង ។

លោក Blinken បាននិយាយក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី Meet the Press របស់ NBC បាននិយាយថាគាត់រំពឹងថា សង្រ្គាមនឹងកើនឡើងតាមរយៈការជាប់ពាក់ព័ន្ធដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ដោយបន្ថែមថារដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក បៃដិន ត្រៀមខ្លួនដើម្បីឆ្លើយតបប្រសិនបើយោធាអាម៉េរិកក្លាយជាគោលដៅនៃការវាយប្រហារ ។

លោក Blinken បាននិយាយថា “យើងកំពុងចាត់វិធានការដើម្បីធ្វើឱ្យប្រាកដថា យើងអាចការពារប្រជាជនរបស់យើងប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើយើងត្រូវការ ដោយកត់សម្គាល់ថា យោធាអាម៉េរិកបន្ថែមត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា រួមទាំងក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ។ អ្នកការទូតអាម៉េរិកក៏បាននិយាយផងដែរថា អ៊ីស្រាអែលមិនចង់គ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទេ បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាស់ ឈានដល់ទីបញ្ចប់ នេះបើយោងតាមការពិភាក្សារបស់គាត់ជាមួយមន្ត្រីអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបាននឹងកំពុងទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារបង្ហូរឈាមដោយក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា។ នៅចុងសប្តាហ៍ កងកម្លាំងអាកាសអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនម្តងទៀត ដើម្បីរៀបចំសម្រាប់ការវាយលុកចូលទៅក្នុងតំបន់ហ្គាហ្សា ។ បច្ចុប្បន្ននេះគេមិនទាន់ដឹងថាតើអ៊ីស្រាអែលមានផែនការអ្វីសម្រាប់រយៈពេលបន្ទាប់ពីការវាយលុកដែលរំពឹងទុកត្រូវបានបញ្ចប់ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *