World

អតីតឧត្តមសេនីយរបស់អង្គការណាតូលោក Petr Pavel ឈ្នះការបោះឆ្នោតជាប្រធានាធិបតីប្រទេសឆេក

ឧត្តមសេនីយ៍ Petr Pavel របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលលាលែងពីតំណែងពេលនេះ បានយកឈ្នះលើអតីតនាយករដ្ឋមន្ត្រីឆេកលោក Andrej Babis ក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (28 មករា) និងបានក្លាយជាប្រធានាធិបតីទីបួននៃសាធារណរដ្ឋឆេក ។ ដោយលោក Pavel ដែលជាអតីតទាហានឆត្រយោង បានទទួលសំឡេងគាំទ្រ 58.3 ភាគរយ ខណៈដែល Andrej Babis ទទួលបាន 41.7 ភាគរយ នេះបើយោងតាមលទ្ធផលចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិនៃការបោះឆ្នោតឆេក។

លោក Pavel បាននិយាយបន្ទាប់ពីលទ្ធផលបានបង្ហាញពីជ័យជម្នះរបស់គាត់ថា ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាដែលបានបោះឆ្នោតឱ្យខ្ញុំ និងអ្នកដែលមិនបានមកបោះឆ្នោតផងដែរ ពីព្រោះពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគោរពលទ្ធិប្រជាធិបតេយ្យ និងបានយកចិត្តទុកដាក់ចំពោះប្រទេសនេះខ្លាំងណាស់ ។ លោកក៏បានបន្ថែមថា៖ «ខ្ញុំអាចមើលឃើញថាតម្លៃនៃ សេចក្តីពិត សេចក្តីថ្លៃថ្នូរ ការគោរព និងការបន្ទាបខ្លួនរបស់ខ្ញុំបានជួយខ្ញុំក្នុងការឈ្នះការបោះឆ្នោតនេះ។

គួរបញ្ជាក់ដែលថា លោក Pavel នឹងឡើងកាន់តំណែងជំនួសអតីតប្រធានាធិបតីលោក Milos Zeman នៅក្នុងខែមិនានេះផងដែរ ។

Source: CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version