ហ្វីលីពីនចោទថា នាវាឆ្មាំឆ្នេរសមុទ្រចិនបានបុកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅសមុទ្រចិនខាងត្បូង
Asia China

ហ្វីលីពីនចោទថា នាវាឆ្មាំឆ្នេរសមុទ្រចិនបានបុកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅសមុទ្រចិនខាងត្បូង

កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានបុកកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងទូកផ្គត់ផ្គង់សម្ភារៈយោធារបស់ហ្វីលីពីនកាលពីព្រឹកថ្ងៃអាទិត្យ នៅតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះដោយមិនបានបង្កឲ្យមាននរណាម្នាក់រងរបួសឬការខូចខាតនោះទេ។

ក្រុមមន្ត្រីបាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបានថ្កោលទោសឧបទ្ទវហេតុនេះនៅក្នុង “កម្រិតខ្លាំងបំផុត” ហើយបានហៅវាថាជាការរំលោភលើអធិបតេយ្យភាពរបស់ទីក្រុងម៉ានីល ។

ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ខណៈដែលទូកផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង អមដោយនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿង កំពុងធ្វើដំណើរទៅចែកចាយស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ទាហានរបស់ខ្លួនដែលកំពុងប្រចាំការនៅទីនោះ ។

ការប៉ះទង្គិចគ្នានៅជិតៗគ្នាបានកើតឡើងជាញឹកញាប់ ខណៈដែលកប៉ាល់ហ្វីលីពីនផ្តល់ការផ្គត់ផ្គង់ជាប្រចាំដល់កងម៉ារីនហ្វីលីពីន និងនាវិកដែលឈរជើងនៅលើច្រាំងសមុទ្រដែលមានជម្លោះ។ ប៉ុន្តែនេះជាលើកទីមួយហើយដែលមន្ត្រីហ្វីលីពីនបានរាយការណ៍ថា នាវារបស់ប្រទេសខ្លួនត្រូវបានកប៉ាល់របស់ចិនបុក ។

AP

Leave a Reply

Your email address will not be published. Required fields are marked *