ស្ដេចថៃតែងតាំងព្រះរាជបុត្រីរបស់ខ្លួនជាមេទ័ពក្នុងជួរកងទ័ពថៃ
Asia

ស្ដេចថៃតែងតាំងព្រះរាជបុត្រីរបស់ខ្លួនជាមេទ័ពក្នុងជួរកងទ័ពថៃ

ព្រះនាង Sirivannavari Nariratana Rajakanya ត្រូវបានតែងតាំងជាអ្នកឯកទេសក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីថ្ងៃសុក្របានប្រកាសតែងតាំងបុត្រីដែលមានព្រះជន្ម ៣៦ ឆ្នាំរបស់ព្រះអង្គនៅក្នុងជុំចុងក្រោយនៃការតំឡើងឋានន្តរស័ក្តិ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ។

ព្រះនាងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកឌីហ្សាញពីសាកលវិទ្យាល័យ École de la Chambre Syndicale de la couture Parisienne ក្នុងទីក្រុងប៉ារីស ហើយក្លាយជាអ្នកច្នៃម៉ូដជាមួយនឹងម៉ាកយីហោផ្ទាល់ខ្លួន “Sirivannavari” ។

ប្រភព​ ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *