សិង្ហបុរីបញ្ជាទិញយន្តហោះចម្បាំង F-35A ចំនួន ៨ គ្រឿង ខណៈប្រទេសនេះបន្តបង្កើនការចំណាយលើវិស័យការពារជាតិ
Asia

សិង្ហបុរីបញ្ជាទិញយន្តហោះចម្បាំង F-35A ចំនួន ៨ គ្រឿង ខណៈប្រទេសនេះបន្តបង្កើនការចំណាយលើវិស័យការពារជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានប្រាប់សភាកាលពីថ្ងៃពុធថា ប្រទេសនេះនឹងទិញយន្តហោះចម្បាំង F-35A ចំនួន ៨គ្រឿងពីក្រុមហ៊ុនផលិតអាវុធអាម៉េរិក Lockheed Martin ដែលនឹងមកដល់ដៃកងទ័ពសិង្ហបុរីនៅឆ្នាំ ២០៣០ ដោយបន្ថែមយន្តហោះទំនើបៗផ្សេងទៀតដល់រដ្ឋដ៏តូចនេះ ។

ថ្លែងក្នុងអំឡុងកិច្ចពិភាក្សាអំពីថវិកាជាតិ លោករដ្ឋមន្ត្រីបាននិយាយថា បច្ចុប្បន្នមានយន្តហោះ F-35 ជិត ២,៥០០ គ្រឿងត្រូវបានបញ្ជាទិញនៅទូទាំងពិភពលោក។ ដូច្នេះយើងនឹងទាញយកប្រយោជន៍ពីឱកាសនេះ ដើម្បីពន្លឿនកម្មវិធី F-35 របស់យើង។

ក្រសួងការពារជាតិសិង្ហបុរីគ្រោងចំណាយថវិកាជាតិប្រហែល ១៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ កើនឡើង ២,៥% ពីឆ្នាំ ២០២៣ ។

ដូចប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ដែរ សិង្ហបុរីបានព្យាយាមពង្រឹងជំហរការពាររបស់ខ្លួនចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង ។ ទាំងនោះរួមមានភាពតានតឹងរវាងអាម៉េរិក និងចិនជុំវិញកោះតៃវ៉ាន់ និងក្នុងជម្លោះសមុទ្រចិនខាងត្បូង។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *