សហរដ្ឋអាម៉េរិកបើកភ្លើងខៀវឲ្យដាណឺម៉ាក និងហូឡង់បញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន
Europe Rusia Ukraine War World

សហរដ្ឋអាម៉េរិកបើកភ្លើងខៀវឲ្យដាណឺម៉ាក និងហូឡង់បញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន

សហរដ្ឋអាម៉េរិកបានយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនពីប្រទេសដាណឺម៉ាក និងហូឡង់ ដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីភ្លាមៗនៅពេលដែលការបណ្តុះបណ្តាលអ្នកបើកយន្តហោះត្រូវបានបញ្ចប់ នេះបើតាមការបញ្ជាក់ដោយមន្ត្រីអាម៉េរិក ។

អ៊ុយក្រែនបានស្វះស្វែងរកយ៉ាងសកម្មនូវយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាម៉េរិក ដើម្បីជួយទប់ទល់នឹងឧត្តមភាពដែនអាកាសរបស់រុស្ស៊ី ។ មន្ត្រីរូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ការធានាជាផ្លូវការដល់ប្រទេសដាណឺម៉ាក និងហូឡង់ថា សហរដ្ឋអាម៉េរិកនឹងពន្លឿនការយល់ព្រមលើសំណើផ្ទេរយន្តហោះ F-16 ទៅកាន់អ៊ុយក្រែន នៅពេលដែលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនបានបណ្តុះបណ្តាលចប់រួចរាល់ ។

ថ្មីៗនេះ ប្រទេសដាណឺម៉ាក និងហូឡង់បានស្នើសុំការធានាថា សហរដ្ឋអាម៉េរិកត្រូវតែយល់ព្រមលើការផ្ទេរយន្តហោះចម្បាំងពីសម្ពន្ធមិត្តរបស់ខ្លួនទៅកាន់អ៊ុយក្រែន ។

ក្រុមចម្រុះនៃប្រទេសចំនួន ១១ គ្រោងនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យហោះហើរលើយន្តហោះចម្បាំង F-16 នៅខែនេះនៅប្រទេសដាណឺម៉ាក ។ រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់ដាណឺម៉ាក លោក Troels Poulsen បាននិយាយកាលពីខែកក្កដាថា ប្រទេសនេះសង្ឃឹមថានឹងឃើញលទ្ធផលពីការហ្វឹកហាត់នៅដើមឆ្នាំ ២០២៤ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *