War World

សហរដ្ឋអាម៉េរិកបាននិយាយថាខ្លួនរួចរាល់ក្នុងការផ្តល់កញ្ចប់ថវិការជាង 2 ពាន់លានដុល្លារជាមួយនិងរុក្កែតរយៈចម្ងាយឆ្ងាយឱ្យទៅអ៊ុយក្រែនបន្ថែមទៀត

មន្ត្រីអាម៉េរិកពីររូបបាននិយាយសង្ខេបអំពីបញ្ហានេះប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាដែលមានតម្លៃជាង 2 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធផ្សេងៗទៀតផងដែរ។ដោយ ក្រុមមន្ត្រីទាំងនេះបាននិយាយថា ជំនួយសព្វាវុធនោះ ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសភ្លាមៗ នៅសប្តាហ៍នេះ ។ គេបានបន្ថែមថា វាក៏ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែកដែលមានឧបករណ៍បញ្ជាដោយភាពជាក់លាក់ និងអាវុធប្រឆាំងរថក្រោះ Javelin ជាដើម។

ហើយ មន្ត្រីម្នាក់បាននិយាយថាផ្នែកមួយនៃកញ្ចប់ដែលគេរំពឹងថានឹងមានចំនួន $1.725 ពាន់លានដុល្លារដែលបានមកពីមូលនិធិមួយដែលគេស្គាល់ថាជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) នឹងអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីអាវុធដែលមានស្រាប់របស់សហរដ្ឋអាម៉េរិក។ គួរឱ្យដែរដឹងថា មូលនិធិរបស់ USAI នឹងឆ្ពោះទៅរកការទិញអាវុធថ្មីគឺ Ground Launched Small Diameter Bomb (GLSDB) ដែលផលិតដោយក្រុមហ៊ុន Boeing Co (BA.N) ដែលអាចបាញ់បានចម្ងាយ 94 ម៉ាយ (150 គីឡូម៉ែត្រ)។ ហើយ សហរដ្ឋអាម៉េរិកបានច្រានចោលសំណើរបស់អ៊ុយក្រែនចំពោះកាំជ្រួច ATACMS ចម្ងាយ 185 ម៉ាយ (297 គីឡូម៉ែត្រ)វិញ ។

គួរបញ្ជាក់ដែរថា រយៈចម្ងាយឆ្ងាយនៃគ្រាប់បែក GLSDB អាចអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកគោលដៅដែលនៅឆ្ងាយ និងជួយវាបន្តការវាយលុករបស់ខ្លួនដោយរំខានដល់ប្រទេសរុស្ស៊ីនៅពីក្រោយការវាយប្រហារជួរមុខរបស់ខ្លួនបន្ថែមទៀត។គួររំលឹកដែរថា រ៉យទ័របានរាយការណ៍ជាលើកដំបូងអំពីសំណើរបស់ក្រុមហ៊ុន Boeing ដើម្បីដាក់ GLSDB សម្រាប់អ៊ុយក្រែនក្នុងខែវិច្ឆិកានេះ ហើយពេលនោះ វាត្រូវបានគេរំពឹងថានឹងទៅដល់អ៊ុយក្រែននៅក្នុងនិទាឃរដូវផងដែរ។

Source: Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version