សហរដ្ឋអាម៉េរិកដាក់ក្រុមហ៊ុនចិន និងរុស្ស៊ីចំនួន ១៦ ទៅក្នុងបញ្ជីខ្មៅ ក្រោមបទចោទប្រកាន់ថា បានជួយផ្គត់ផ្គង់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន
China Rusia Ukraine USA War

សហរដ្ឋអាម៉េរិកដាក់ក្រុមហ៊ុនចិន និងរុស្ស៊ីចំនួន ១៦ ទៅក្នុងបញ្ជីខ្មៅ ក្រោមបទចោទប្រកាន់ថា បានជួយផ្គត់ផ្គង់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន

រដ្ឋបាលអាម៉េរិករបស់់លោក បៃដិន កាលពីថ្ងៃច័ន្ទបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន ១១ និងក្រុមហ៊ុនរុស្ស៊ីចំនួន៥ ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានផ្គត់ផ្គង់គ្រឿងបន្លាស់មួយចំនួន ដើម្បីធ្វើយន្តហោះគ្មានមនុស្សបើកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

នាយកដ្ឋានពាណិជ្ជកម្មដែលគ្រប់គ្រងគោលនយោបាយនាំចេញបានបន្ថែមក្រុមហ៊ុនសរុបចំនួន ២៨ រួមទាំងក្រុមហ៊ុនហ្វាំងឡង់ និងអាល្លឺម៉ង់មួយចំនួនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ។

ក្រុមហ៊ុនចំនួនប្រាំបួន រួមទាំងក្រុមហ៊ុន Asia Pacific Links របស់ចិន និងក្រុមហ៊ុន SMT-iLogic របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងគម្រោងមួយដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើកសម្រាប់អគ្គនាយកស៊ើបការណ៍សម្ងាត់ (GRU) របស់រុស្ស៊ី។

ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ប្រធានគ្រប់គ្រងការនាំចេញរបស់ក្រសួងពាណិជ្ជកម្មលោក Alan Estevez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការយ៉ាងរហ័សប្រឆាំងនឹងអ្នកដែលបន្តស្វែងរកការផ្គត់ផ្គង់ និងគាំទ្រសង្គ្រាមខុសច្បាប់ និងអសីលធម៌របស់លោក ពូទីននៅអ៊ុយក្រែនទេ ” ។

ក្រុមហ៊ុនចិនចំនួនប្រាំមួយផ្សេងទៀតត្រូវបានបន្ថែមសម្រាប់ការចោទប្រកាន់ថាបានលក់គ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនផលិតយន្តហោះអ៊ីរ៉ង់ដែលប្រើសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើកដែលប្រើដោយអ៊ីរ៉ង់ដើម្បីវាយប្រហារនាវាដឹកប្រេងនៅមជ្ឈិមបូព៌ា និងប្រើប្រាស់ដោយរុស្ស៊ីនៅអ៊ុយក្រែន នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម ។

ចំណែកភាគីចិនតាមរយៈក្រសួងពាណិជ្ជកម្មបានជំទាស់នឹងវិធានការដោយជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដោយគ្មានមូលដ្ឋានដែលបំផ្លាញសណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្ម ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *