សមាជិកសភាអាម៉េរិក​ប្រកាសច្បាប់ថវិកាថ្មីដែលនឹងផ្តល់ជំនួយយោធាចំនួន ១៧,៦ ពាន់លានដុល្លារដល់អ៊ីស្រាអែល ប៉ុន្តែមិនមានជំនួយសម្រាប់អ៊ុយក្រែន
Ukraine USA War

សមាជិកសភាអាម៉េរិក​ប្រកាសច្បាប់ថវិកាថ្មីដែលនឹងផ្តល់ជំនួយយោធាចំនួន ១៧,៦ ពាន់លានដុល្លារដល់អ៊ីស្រាអែល ប៉ុន្តែមិនមានជំនួយសម្រាប់អ៊ុយក្រែន

​សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនឹងអនុម័តច្បាប់ផ្តល់ជំនួយ​ចំនួន ១៧,៦ ពាន់លានដុល្លារដែលនឹងផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល និងបំពេញបន្ថែមស្តុកអាវុធរបស់សហរដ្ឋអាម៉េរិក ​ប៉ុន្តែមិនមានជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែនទេ ។

 

​ប្រធានសភាអាម៉េរិកលោក Mike Johnson បាននិយាយនៅក្នុងលិខិតមួយទៅកាន់សមាជិកសភាថា ច្បាប់ផ្តល់មូលនិធិ​អាចនឹងបោះឆ្នោតនៅក្នុងសភានៅសប្តាហ៍ក្រោយ ។​លោកបន្ថែមថា តម្រូវការដើម្បីគាំទ្រសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង និងកងកម្លាំងរបស់យើងផ្ទាល់នៅក្នុងតំបន់ គឺមិនដែលមានសម្ពាធខ្លាំងនោះទេ ។

 

សភាអាម៉េរិកធ្លាប់បានអនុម័តកញ្ចប់ជំនួយយោធាជិត ១៤,៥ ពាន់លានដុល្លាររួចហើយនៅក្នុងខែវិច្ឆិកាសម្រាប់អ៊ីស្រាអែល ប៉ុន្តែត្រូវបានព្រឹទ្ធសភា​បដិសេធមិនអនុម័ត ។ ​

 

ទឹកប្រាក់ ១៧,៦ ពាន់លានដុល្លារនឹងរួមបញ្ចូលមូលនិធិដើម្បីជួយបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែល ទិញប្រព័ន្ធអាវុធទំនើបបន្ថែម និងផលិតកាំភ្លើងធំ និងគ្រាប់បែកផ្សេងទៀត ។ ថវិកាមួយចំនួនក៏នឹងត្រូវបានប្រើដើម្បីបំពេញបន្ថែមសព្វាវុធរបស់សហរដ្ឋអាម៉េរិកដែលផ្តល់ដល់អ៊ីស្រាអែលបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមកលើអ៊ីស្រាអែល។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *