វៀតណាមមានបំណងក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ 2050
Asia Economic

វៀតណាមមានបំណងក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ 2050

​វៀតណាមមានគោលបំណងចង់ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងចង់ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ 2050។

ប្រទេសវៀតណាមបានដាក់ផែនការចំពោះកំឡុងឆ្នាំ 2021-2030 ដោយនឹងផ្តោតលើការអភិវឌ្ឍរួម ឆាប់រហ័ស និងនិរន្តរភាព ដោយផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ឌីជីថល ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរង្វង់។ ហើយនៅឆ្នាំ 2025 វៀតណាមានគម្រោងកែប្រែខ្លួនឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ជាសង្គមប្រជាធិបតេយ្យ និងសង្គមស៊ីវិល ហើយមានស្ថាប័នសេដ្ឋកិច្ចទីផ្សារដែលមានទិសដៅជាសង្គមនិយមពេញលេញ។

ការព្យាករណ៍ចំពោះអំឡុងឆ្នាំ 2031-2050 ផលិតផល ក្នុងស្រុកសរុបរបស់វៀតណាមជាមធ្យមនឹងកើនឡើងពី 6.5-7.5% ជារៀងរាល់ឆ្នាំ ហើយនៅត្រឹមឆ្នាំ 2050 ផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់នឹងឡើងដល់ប្រហែល 27,000 – 32,000 USD រីឯអត្រានៃនគរូបនីយកម្មនឹងឡើងដល់ 70-75% ដែលត្រូវនឹងគោលដៅអភិវឌ្ឍន៍របស់វៀតណាម និងនិន្នាការពិភពលោក ។

ប្រភព ៖ VNExpress

Translate by PovPech

Leave a Reply

Your email address will not be published. Required fields are marked *