វៀតណាមបានចំណាយលុយអស់ ១ ពាន់លានដុល្លារ លើការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា
Asia Economic

វៀតណាមបានចំណាយលុយអស់ ១ ពាន់លានដុល្លារ លើការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា

ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាបានរាយការណ៍ថាប្រទេស វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសរុបតម្លៃជាង ១ ពាន់លាន ដុល្លារ កាលពីឆ្នាំ  ២០២២ ។

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧០,០០០ តោន ដែលមានតម្លៃជាង ១,០៧ ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេស។ វាមានន័យថា ៩៨,៥% នៃការនាំចេញរបស់កម្ពុជាគឺនាំចេញទៅកាន់ប្រទេសវៀតណាម។

សមាគមស្វាយចន្ទីវៀតណាមបាននិយាយថា វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន ១,៩ លានតោនកាលពីឆ្នាំ ២០២២ វាជាការនាំចូលពីប្រទេសមួយចំនួនរួមទាំងកម្ពុជាដែលមានតម្លៃសរុប ២,៦៦ពាន់លានដុល្លារ។

វៀតណាមកែច្នៃគ្រាប់ស្វាយចន្ទីឆៅដែលបាននាំចូលជាច្រើនហើយបន្ទាប់មក នាំចេញម្ដងទៀត។ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥១៤,៦៩៩ តោន ដែលស្មើនឹងតម្លៃ ៣,០៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ។

ប្រភព ៖ VNExpress

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *