លោក ស៊ី ជីនពីង នឹងនិយាយជាមួយលោក ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី
China Ukraine War World

លោក ស៊ី ជីនពីង នឹងនិយាយជាមួយលោក ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំចិនលោក ស៊ី ជីនពីង គ្រោងនឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

កាសែតនេះដោយដកស្រង់សំដីមនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា ការជួបជជែកគ្នានេះទំនងជាធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *