លោក ពូទីន អះអាងជាថ្មីរុស្ស៊ីមិនមែនជាអ្នកចាប់ផ្ដើមសង្រ្គាមអ៊ុយក្រែនទេ
Rusia Ukraine War

លោក ពូទីន អះអាងជាថ្មីរុស្ស៊ីមិនមែនជាអ្នកចាប់ផ្ដើមសង្រ្គាមអ៊ុយក្រែនទេ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី ៥ខែតុលា បានរំលឹកឡើងវិញនូវជំហររបស់គាត់ថា រុស្ស៊ីមិនបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” ដើម្បីព្យាយាមបញ្ឈប់សង្រ្គាម ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់គាត់ទៅកាន់ក្លឹបពិភាក្សា Valdai ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Sochi លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី ដែលជាប្រទេសធំបំផុតរបស់ពិភពលោកតាមតំបន់ មិនចាំបាច់ដណ្តើមយកទឹកដីពីអ៊ុយក្រែននោះទេ។

លោកបាននិយាយថា ជម្លោះនេះមិនមែនជាការដាក់អាណានិគម ឬដណ្ដើមទឹកដីនោះទេ ប៉ុន្តែអំពីសណ្តាប់ធ្នាប់ពិភពលោក ហើយថាលោកខាងលិចដែលបានបាត់បង់អំណាចអនុត្តរភាពរបស់ខ្លួន និងតែងតែត្រូវការសត្រូវបានបាត់បង់ទំនាក់ទំនងជាមួយការពិត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *