លោក ពូទីននិយាយថា លោកចូលចិត្តលោក បៃដិនព្រោះជាមនុស្សងាយស្មានចិត្តជាងលោក ដូណាល់ ត្រាំ
Rusia USA

លោក ពូទីននិយាយថា លោកចូលចិត្តលោក បៃដិនព្រោះជាមនុស្សងាយស្មានចិត្តជាងលោក ដូណាល់ ត្រាំ

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា លោកចង់ឃើញប្រធានាធិបតីអាម៉េរិក ចូ បៃដិន ឈ្នះឆ្នោតក្នុងឆ្នាំ ២០២៤ នេះ ព្រោះលោក បៃដិន មានបទពិសោធន៍ច្រើនជាងលោក ដូណាល់ ត្រាំ និងជាមនុស្សងាយស្មានចិត្ត ។

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក ពូទីន បានប្រកាសថា លោកនឹងធ្វើការជាមួយគ្រប់មេដឹកនាំអាម៉េរិកណាក៏ដោយដែល​បានជាប់ឆ្នោត ។ លោក ពូទីន បាននិយាយបន្តថា “លោក បៃដិន គាត់មានបទពិសោធន៍ច្រើន ងាយស្មានចិត្ត  គាត់ជាអ្នកនយោបាយចាស់កម្រិល” ។

 

នៅពេលសួរអំពីការរំពឹងទុកអំពីបញ្ហាសុខភាពរបស់លោក បៃដិន លោក ពូទីន បានឆ្លើយតបថា “ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ហើយខ្ញុំមិនគិតថាវាត្រឹមត្រូវក្នុងការធ្វើអត្ថាធិប្បាយលើរឿងនេះដែរ” ។​

 

នេះជាលើកទីមួយហើយដែលលោកពូទីនបានបញ្ចេញមតិជាសាធារណៈលើ​​ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកឆ្នាំ២០២៤ ​។

AP

Leave a Reply

Your email address will not be published. Required fields are marked *