ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយជាលើកដំបូងថា “ពួកអ៊ីស្លាមជ្រុលនិយម” ជាអ្នកនៅពីក្រោយការវាយប្រហារកាលពីសប្តាហ៍មុន លើសាលប្រគុំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូ ប៉ុន្តែបង្ហាញថា អ៊ុយក្រែនក៏ពាក់ព័ន្ធផងដែរ។
មនុស្ស ១១ នាក់ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃសុក្រ ដែលខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងសាលាប្រគុំតន្រ្តី Crocus រួចបើកការបាញ់ប្រហារទៅលើអ្នកចូលទស្សនាការប្រគុំតន្ត្រី និងដុតបំផ្លាញអគារដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧ នាក់។
លោកពូទីនបាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍កាលពីថ្ងៃចន្ទថា “យើងដឹងថាឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តឡើងដោយដៃរបស់ពួកអ៊ីស្លាមជ្រុលនិយមដែលមនោគមវិជ្ជារបស់ពិភពលោកអ៊ីស្លាមខ្លួនឯងបានប្រយុទ្ធជាច្រើនសតវត្សមកហើយ” ។ លោកក៏បាននិយាយដោយសំដៅទៅលើអ៊ុយក្រែនថា៖ «អំពើឃោរឃៅនេះអាចគ្រាន់តែជាតំណមួយក្នុងការប៉ុនប៉ងជាបន្តបន្ទាប់របស់អ្នកដែលមានសង្គ្រាមជាមួយប្រទេសយើងតាំងពីឆ្នាំ ២០១៤ ដោយដៃនៃរបបថ្មីណាស៊ីគៀវ» ។ “ជាការពិតណាស់ ចាំបាច់ត្រូវឆ្លើយសំណួរថា ហេតុអ្វីបានជាបន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ពួកភេរវករបានព្យាយាមទៅអ៊ុយក្រែន?
Al Jazeera