លោក បៃដិន នឹងផ្ញើសារមួយទៅកាន់លោក ពូទីន ក្នុងខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន
War World

លោក បៃដិន នឹងផ្ញើសារមួយទៅកាន់លោក ពូទីន ក្នុងខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នឹងផ្ញើសារមួយទៅសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅពេលគាត់ធ្វើទស្សនកិច្ចនៅប៉ូឡូញ នៅសប្តាហ៍ក្រោយ ខណៈពេលលោកដែលសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមករបស់ណាតូក្នុងការជួយអ៊ុយក្រែនក្នុងការសង្គ្រោះប្រទេសរបស់ពួកគេ ស្របពេលដែលសង្រ្គាមឈានដល់រយៈពេលមួយឆ្នាំ ។

សេតវិមាននិយាយថា លោក បៃដិន នឹងថ្លែងសុន្ទរកថានៅប្រទេសប៉ូឡូញ ដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក និងពោរពេញដោយកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន និងទទួលជនភៀសខ្លួន នៅថ្ងៃអង្គារ។

នោះគឺជាថ្ងៃដដែលដែលលោកពូទីននឹងថ្លែងសុន្ទរកថាផ្ទាល់ខ្លួនក្នុងទីក្រុងម៉ូស្គូ បីថ្ងៃមុនថ្ងៃខួបមួយឆ្នាំដែលរថក្រោះរុស្ស៊ីរំកិលចូលអ៊ុយក្រែនថ្ងៃទី ២៤ ខែកុម្ភៈ ។

លោក បៃដិន នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស្សាវីនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយហើយជួបជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda ។ នៅថ្ងៃពុធ គាត់នឹងជួបមេដឹកនាំក្រុមសមាជិកណាតូនៅអឺរ៉ុបខាងកើតមានដូចជា ប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ។

ប្រភព ៖ AFP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *