លោក បៃដិន ជេរលោក ពូទីន ថា “អា-ឆ្កួត” ខណៈលោក ពូទីនតបវិញថា នេះហើយជាមូលហេតុដែលខ្ញុំចូលចិត្តលោក បៃដិនជាងលោក ត្រាំ
Rusia USA

លោក បៃដិន ជេរលោក ពូទីន ថា “អា-ឆ្កួត” ខណៈលោក ពូទីនតបវិញថា នេះហើយជាមូលហេតុដែលខ្ញុំចូលចិត្តលោក បៃដិនជាងលោក ត្រាំ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលលោក បៃដិន ជេរលោកថា “អាឆ្កួត” នោះបានបង្ហាញយ៉ាងច្បាស់ពីមូលហេតុដែលអ្វីលោកចូលចិត្ត​ចង់ឲ្យលោក បៃដិន ​ក្លាយជាប្រធានាធិបតីអាម៉េរិកជាថ្មីជាងលោក Donald Trump ។

 

លោកពូទីនបានប្រាប់ទូរទស្សន៍រដ្ឋដោយស្នាមញញឹមថា “យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយគ្រប់ប្រធានាធិបតីអាម៉េរិកទាំងអស់ ​។ ប៉ុន្តែខ្ញុំជឿថាសម្រាប់យើង លោក បៃដិន គឺជាប្រធានាធិបតីអាម៉េរិកដែលល្អបំផុតសម្រាប់ប្រទេសរុស្ស៊ី ហើយការវិនិច្ឆ័យដែលខ្ញុំលើកឡើងពីមុនពិតជាត្រឹមត្រូវ ។ .

 

មុនការអធិប្បាយរបស់លោក ពូទីន វិមានក្រឹមឡាំងបាននិយាយ​ថា លោក បៃដិន បានបង្ខូចកេរ្តិ៍ឈ្មោះសហរដ្ឋអាម៉េរិកដោយហៅលោកពូទីនថា “អាឆ្កួត” នៅឯកម្មវិធីរៃអង្គាសប្រាក់នៅសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃពុធ។

 

លោកបៃដិន កាលពីថ្ងៃពុធបានហៅលោក ពូទីន ថា​ “អាឆ្កួត” ក្នុងអំឡុងពេលនៃការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការបោះឆ្នោត​របស់គាត់នៅ San Francisco ខណៈដែលគាត់បាននិយាយអំពីការគំរាមកំហែងដល់ពិភពលោក រួមទាំងលោក ពូទីន និងអ្នកដទៃ។ ​

​Reuters

Leave a Reply

Your email address will not be published. Required fields are marked *