លោក គីម ជុងអ៊ុន មកដល់ទីក្រុងកំពង់ផែរុស្ស៊ី ជាទីដែលគាត់ត្រូវគេបង្ហាញឲ្យទស្សនាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ
Asia Rusia War

លោក គីម ជុងអ៊ុន មកដល់ទីក្រុងកំពង់ផែរុស្ស៊ី ជាទីដែលគាត់ត្រូវគេបង្ហាញឲ្យទស្សនាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ

លោក គីម ជុងអ៊ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្តហោះរុស្ស៊ីកាលពីថ្ងៃសុក្រ(១៥ កញ្ញា) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម បានទស្សនាកន្លែងដែលធ្វើការរចនា និងដំឡើងយន្តហោះនៅរោងចក្រផលិតយន្តហោះរបស់រុស្ស៊ី Komsomolsk-on-Amur Yuri Gagarin ជាកន្លែងដែលគាត់ត្រូវបានបង្ហាញដោយនូវសក្តានុពលដ៏សម្បូរបែប និងទំនើបកម្មនៃឧស្សាហកម្មផលិតយន្តហោះរុស្ស៊ី” ។

KCNA បាននិយាយថា លោក គីម បានជួបអ្នកបើកយន្តហោះសាកល្បង និងឡើងលើយន្តហោះចម្បាំងជំនាន់ទី៥ Su-57 និងមើលការហោះហើរសាកល្បងរបស់យន្តហោះ។

នៅថ្ងៃសៅរ៍នេះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់កំពង់ផែ Vladivostok ភាគខាងកើតបង្អស់របស់រុស្ស៊ី ជាកន្លែងដែលគាត់ត្រូវបានគេបង្ហាញយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរដូចជា Tu-160, Tu-95MS និង Tu-22M3 ។

នៅទីក្រុង Vladivostok លោក គីម ក៏ត្រូវបានគេរំពឹងថានឹងទស្សនានាវាកងទ័ពជើងទឹករុស្ស៊ីនៃកងនាវាប៉ាស៊ីហ្វិករបស់ប្រទេសនេះ ដែលអាចជាតម្រុយមួយទៀតអំពីអ្វីដែលគាត់ចង់បានពីរុស្ស៊ី ។
ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី កើតឡើងចំពេលមានសន្ទុះនៃការព្រួយបារម្ភពីសំណាក់លោកខាងលិចពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ដែលកូរ៉េខាងជើងអាចមានសក្តានុពលស្វែងរកបច្ចេកវិទ្យារុស្ស៊ី ដើម្បីជំរុញកម្មវិធីនុយក្លេអ៊ែរយោធារបស់លោក គីម ជាថ្នូរនឹងការផ្តល់ឱ្យរុស្ស៊ីនូវអាវុធយុទ្ធភណ្ឌដែលត្រូវការសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ។

AP

Leave a Reply

Your email address will not be published. Required fields are marked *