រុស្ស៊ី និងអ៊ុយក្រែនបើកការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាពេញមួយយប់
Rusia Ukraine War

រុស្ស៊ី និងអ៊ុយក្រែនបើកការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាពេញមួយយប់

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយបានបាញ់មីស៊ីលឆ្លងកាត់ភាគខាងជើង និងកណ្តាលផ្សេងទៀតនៃប្រទេស ។ យោធាអ៊ុយក្រែនបានរាយការណ៍ថា បានបាញ់ទម្លាក់មីស៊ីលចំនួន ៤ គ្រាប់ក្នុងចំណោមមីស៊ីលសរុបចំនួន ៨ ដែលត្រូវបានរកឃើញ ។

អភិបាលនៃតំបន់គៀវលោក Ruslan Kravchenko បាននិយាយថា មនុស្សពីរនាក់បានរងរបួស និងអគារចំនួន ១០ បានរងការខូចខាតដោយសារការធ្លាក់កម្ទេចកម្ទីមីស៊ីលនៅក្នុងតំបន់ដែលមិនបានបញ្ជាក់ច្បាស់លាស់មួយនៅលើតំបន់ ។ ទូទាំងអ៊ុយក្រែនបានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយឆ្មក់តាមអាកាសប្រហែលបីម៉ោងនៅព្រឹកថ្ងៃអាទិត្យ មុនពេលស្ងាត់ទៅវិញនៅម៉ោងប្រហែល ៦ ព្រឹក ។

ជាមួយនឹងនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram នៅថ្ងៃអាទិត្យនេះថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងនៅក្នុងតំបន់ Bryansk និង Kursk ដែលតំបន់ទាំងពីរស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន ដោយរុស្ស៊ីមិនបានផ្តល់ព័ត៌មានអំពីជនរងគ្រោះ ឬការខូចខាតដែលអាចកើតមាននោះទេ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *