រដ្ឋបាលលោក​ បៃដិន បន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៀតចូលទៅក្នុងបញ្ជីក្រហម
China USA

រដ្ឋបាលលោក​ បៃដិន បន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៀតចូលទៅក្នុងបញ្ជីក្រហម

រដ្ឋបាលលោក Biden កាលពីថ្ងៃព្រហស្បតិ៍បានបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីក្រហម ដោយបង្ខំឱ្យក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាម៉េរិក ធ្វើការប្រុងប្រយ័ត្នជាងមុន មុនពេលដឹកជញ្ជូនទំនិញទៅឱ្យពួកគេ ដោយសារតែមន្ត្រីអាម៉េរិកមិនអាចត្រួតពិនិត្យស្ថាប័នដែលបានចុះបញ្ជីទាំងនោះបាន។

ការដែលត្រូវបានចុះទៅក្នុងបញ្ជីក្រហមអាចនឹងត្រូវកំណត់ពេល ៦០ ថ្ងៃ ដែលវាអាចនឹងបង្កឱ្យមានការពិន័យកាន់តែតឹងរ៉ឹងជាងពេលនេះទៀត។ ECOM International និង HK P&W Industry Co Ltd ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានបញ្ចូលទៅក្នុងបញ្ជីក្រហមនោះដែរ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនបដិសេធយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងមុតមាំនឹងទង្វើរបស់សហរដ្ឋអាម៉េរិកក្នុងការ បំពានលើវិធានការត្រួតពិនិត្យការនាំចេញ និងការប្រើប្រាស់ អំណាចរដ្ឋដើម្បីគាបសង្កត់ និងទប់ស្កាត់ក្រុមហ៊ុនបរទេសបែបនេះ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ភាគីសហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការអនុវត្តរបស់ពួកគេ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

ប្រភព ៖ Reuters

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *