យន្តហោះផលិតក្នុងស្រុកចិន C919 នឹងបង្ហាញខ្លួននៅពិព័រណ៍យន្តហោះក្នុងប្រទេសសិង្ហបុរី និងជាការហោះចេញក្រៅទឹកដីចិនជាលើកដំបូងផងដែរ
Asia Business China

យន្តហោះផលិតក្នុងស្រុកចិន C919 នឹងបង្ហាញខ្លួននៅពិព័រណ៍យន្តហោះក្នុងប្រទេសសិង្ហបុរី និងជាការហោះចេញក្រៅទឹកដីចិនជាលើកដំបូងផងដែរ

ពិព័រណ៍យន្តហោះសិង្ហបុរីនៅឆ្នាំនេះ នឹងមានការតាំងបង្ហាញលើអាកាសចំនួនប្រាំបី ដោយយន្តហោះ C919 របស់ប្រទេសចិនបានហោះហើរនៅក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង និងជាការធ្វើដំណើរចេញពីទឹកដីចិនជាលើកដំបូង ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកុម្ភៈដល់ថ្ងៃទី ២៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Changi ។

បើតាមអ្នករៀបចំកម្មវិធីការសម្ដែងលើអាកាសទាំងប្រាំបីនឹងរួមបញ្ចូលនូវការហោះហើរពីកងកម្លាំងអាកាសចំនួនប្រាំមួយ និងក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មចំនួនពីរ ។ ចំណុចលេចធ្លោមួយនៃការតាំងពិពណ៌នាឆ្នាំនេះ គឺយន្តហោះ C919 ដែលជាយន្តហោះដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតយន្តហោះចិន COMAC ។ វាជាយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន ហើយត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និងយន្តហោះ Airbus A320

ការសម្តែងពីលើអាកាសនឹងរួមបញ្ចូលក្រុមយន្តហោះមកពីប្រទេសឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងហើយកងទ័ពអាកាសសិង្ហបុរីនឹងបញ្ជូនយន្តហោះចម្បាំង F-15 របស់ខ្លួន និងឧទ្ធម្ភាគចក្រវាយប្រហារ Apache ទៅចូលរួមផងដែរ ។ទន្ទឹមនឹងនោះយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសអាម៉េរិកក៏នឹងធ្វើការហោះហើរនៅលើអាកាសដែរនៅថ្ងៃទី ២២ ខែកុម្ភៈ។ យន្តហោះ Airbus A350-1000 ក៏នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

CNA 

Leave a Reply

Your email address will not be published. Required fields are marked *