យន្តហោះចម្បាំង F-16 របស់អាម៉េរិកធ្លាក់ចូលសមុទ្រកូរ៉េខាងត្បូង បន្ទាប់ពីមានបញ្ហាក្នុងការហោះហើរ
USA

យន្តហោះចម្បាំង F-16 របស់អាម៉េរិកធ្លាក់ចូលសមុទ្រកូរ៉េខាងត្បូង បន្ទាប់ពីមានបញ្ហាក្នុងការហោះហើរ

​​យន្តហោះចម្បាំង F-16 របស់អាម៉េរិកបានធ្លាក់ក្នុងបេសកកម្មហ្វឹកហ្វឺនមួយទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រកូរ៉េខាងត្បូង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីទាហានអាកាសអាម៉េរិក ៨នាក់ ត្រូវបានសម្លាប់កាលពីខែមុន ក្នុងហេតុការណ៍ធ្លាក់យន្តហោះ V-22 Osprey នៅក្នុងប្រទេសជប៉ុន​ ។

 

មូលដ្ឋានទ័ពអាកាសអាម៉េរិក Kunsan ក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-16 បានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃច័ន្ទ បន្ទាប់ពីយន្តហោះបានជួបប្រទះភាពអាសន្នក្នុងអំឡុងពេលហោះហើរនៅលើសមុទ្រលឿង ខណៈអ្នកបើកយន្តហោះបានផ្ដាច់ខ្លួនចេញយន្តហោះនេះ ដែលក្រោយមកត្រូវបានរកឃើញវិញ ហើយស្ថិតក្នុងស្ថានភាពល្អ ។

 

យោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា “មូលហេតុនៃភាពអាសន្ននៅក្នុងយន្តហោះគឺមិនត្រូវបានដឹងទេ ហើយឧប្បត្តិហេតុនេះនឹងត្រូវបានស៊ើបអង្កេតឱ្យបានហ្មត់ចត់”។​

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *