ម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ក្លាយជាអ្នកមានបំផុតទី ១៦ លើលោក
Asia Business

ម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ក្លាយជាអ្នកមានបំផុតទី ១៦ លើលោក

ម្ចាស់ក្រុមហ៊ុន Vingruop របស់វៀតណាមបានក្លាយជាអ្នកមានបំផុតទី ១៦ របស់ពិភពលោក នេះបើយោងតាមទស្សនាវដ្តី Forbes ដោយទ្រព្យសម្បត្តិសរុបរបស់លោក Pham Nhat Vuong មានចំនួន ៧៣,៩ពាន់លានដុល្លារ ​។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Vuong ដែលជាបុរសមានបំផុតរបស់វៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup កើនឡើង ១២ ដងធៀបនឹងឆ្នាំមុនដែលលោកមានត្រឹមតែ ៦,២ ពាន់លានដុល្លារ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ទស្សនាវដ្ដីសហរដ្ឋអាម៉េរិកដែលតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទូទាំងពិភពលោកក្នុងពេលវេលាជាក់ស្តែង ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលជាអង្គភាពផលិតរថយន្តរបស់ក្រុមហ៊ុន Vingroup ដែលលោក Vuong កាន់កាប់បានកើនតម្លៃភាគហ៊ុន​ ៩៩% ​នៅផ្សារហ៊ុន Nasdaq កាលពីថ្ងៃពុធ ដែលជាការផ្លាស់ប្តូរដែលបានជំរុញឱ្យទ្រព្យសម្បត្តិរបស់លោក Vuong កើនឡើងដល់ ៣៩ ពាន់លានដុល្លារ។

​VNExpress

Leave a Reply

Your email address will not be published. Required fields are marked *