មីយ៉ាន់ម៉ាបានប្រគល់ក្រុមឆបោកតាមអ៊ីនធឺណិតជាង ៣ម៉ឺននាក់ទៅឲ្យអាជ្ញាធរចិនត្រឹមរយៈពេលជាង ៣ខែ
Asia China

មីយ៉ាន់ម៉ាបានប្រគល់ក្រុមឆបោកតាមអ៊ីនធឺណិតជាង ៣ម៉ឺននាក់ទៅឲ្យអាជ្ញាធរចិនត្រឹមរយៈពេលជាង ៣ខែ

​អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យឆបោកតាមបណ្ដាទូរគមនាគមន៍ចំនួន ៣១,០០០ នាក់ទៅប្រទេសចិន ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរបានបើកការបង្ក្រាបលើការឆបោកតាមអ៊ីនធឺណិតក្នុងខែកញ្ញាឆ្នាំ២០២៣មក នេះបើតាមអាជ្ញាធរចិន ។

ក្រសួងសន្តិសុខសាធារណៈចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរួមមានអ្នកផ្តល់ហិរញ្ញប្បទានចំនួន ៦៣ នាក់ និងជាមេដឹកនាំនៃក្រុមឧក្រិដ្ឋជន ដែលបានបោកប្រាស់ពលរដ្ឋចិនបានប្រាក់យ៉ាងច្រើន ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១០០,០០០ នាក់បានចូលរួមក្នុងការឆបោកតាមអ៊ីនធឺណិតជារៀងរាល់ថ្ងៃនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់យ៉ាងហោចណាស់ ១,០០០ កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់នឹងភាគនិរតីនៃប្រទេសចិន។

ប៉ូលិសចិនបានចាប់ផ្តើមបង្ក្រាបការក្លែងបន្លំនៅក្នុងខែកញ្ញា ហើយខែនេះ ប៉ូលិសបានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជា ការវាយប្រហារយ៉ាងរហ័សទៅលើក្រុមឧក្រិដ្ឋជនឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសចិនបាននិយាយថា មេខ្លោងក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ាបានធ្វើអត្តឃាតកាលពីសប្តាហ៍មុន ខណៈកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។

ជាមួយនឹងការបោកប្រាស់ឆបោកតាមអ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ាដែលផ្តោតលើពលរដ្ឋចិនកើនឡើង ជំនួយការរដ្ឋមន្ត្រីការបរទេសលោក Nong Rong បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែនេះដោយនិយាយថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ាលើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងព្រំដែនរួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិតផងដែរ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *