មហាសេដ្ឋីអចលនទ្រព្យវៀតណាមប្រឈមមុខនឹងត្រូវកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងពុករលួយ
Asia

មហាសេដ្ឋីអចលនទ្រព្យវៀតណាមប្រឈមមុខនឹងត្រូវកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងពុករលួយ

មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីរបស់ប្រទេសវៀតណាមគឺលោកស្រី Truong My Lan និងបក្សពួកប្រមាណ ៨៥នាក់នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដ៏សន្ធឹកសន្ធាប់ដែលមានតម្លៃ 40 ពាន់លានដុល្លារ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញមួយផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស។

លោកស្រី Truong My Lan ធ្លាប់ត្រូវបានសាទរថាជាតួអង្គសំខាន់ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ពីបទរៀបចំបណ្តាញអំពើពុករលួយដ៏សន្ធឹករួមទាំងការស៊ីសំណូក ការក្លែងបន្លំ និងការលាងលុយកខ្វក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុចរិតភាពនៃស្ថាប័នហិរញ្ញវត្ថុ និងក្របខ័ណ្ឌច្បាប់របស់ប្រទេសដែលលោកស្រីអាចនឹងប្រឈមទោប្រហារជីវិតប្រសិនបើតុលាការរកឃើញថា មានទោសធ្ងន់ធ្ងរ។

សំណុំរឿងប្រឆាំងនឹងលោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group កើតឡើងនៅពេលដែលវៀតណាមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាសកលនៅក្នុងប្រទេស ។

លោកស្រី Truong ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយនាយកប្រតិបត្តិធនាគារ Saigon Commercial Joint Stock Bank (SCB) ដើម្បីផ្ទេរប្រាក់ចំនួន៤០,៦ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍រវាង ២០១២ និង ២០២២ ក្នុងទម្រង់នៃប្រាក់កម្ចីក្លែងបន្លំដល់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង ។

ធនាគាររដ្ឋវៀតណាម ដែលមានមុខងារជាធនាគារកណ្តាល និងនិយតករធនាគាររបស់ប្រទេសនេះ ក៏ត្រូវបានចោទប្រកាន់ថាបានជួយបិទបាំងអំពើខុសឆ្គងរបស់លោកស្រី Truong My Lan ដែរ ។

Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *