មនុស្ស ៧នាក់ស្លាប់ និង ៩០នាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ទៅលើទីក្រុង Chernihiv របស់អ៊ុយក្រែន
Rusia Ukraine War

មនុស្ស ៧នាក់ស្លាប់ និង ៩០នាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ទៅលើទីក្រុង Chernihiv របស់អ៊ុយក្រែន

ក្រសួងមហាផ្ទៃអ៊ុយក្រែណបាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ៧ នាក់រួមទាំងកុមារអាយុ ៦ ឆ្នាំម្នាក់ត្រូវបានសម្លាប់ និង ៩០ នាក់បានរងរបួស នៅពេលដែលមីស៊ីលរុស្ស៊ីបានវាយប្រហារលើទីលានកណ្តាលក្នុងទីក្រុង Chernihiv ភាគខាងជើងនៃប្រទេសអ៊ុយក្រែន​ ។

ក្រសួងបាននិយាយថា ប្រជាជនបានធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យសាសនា នៅពេលដែលការវាយប្រហារបានកើតឡើង ដោយបន្ថែមថាអ្នករបួស ១២ នាក់ជាកុមារ និង ១០ នាក់ជាមន្ត្រីប៉ូលិស ។

​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសស៊ុយអែត បានបង្ហោះនៅលើ Telegram ថា មីស៊ីលរុស្ស៊ីមួយបានវាយប្រហារចំកណ្តាល​ទីក្រុង Chernihiv រួមទាំងរោងមហោស្រព និងសាកលវិទ្យាល័យមួយ ។

វីដេអូខ្លីដែលបញ្ចេញដោយលោក ហ្សេលេនស្គី បានបង្ហាញពីកំទេចកំទីដែលរាយប៉ាយនៅ​ពីមុខរោងកុនក្នុងតំបន់ ជាកន្លែងដែលរថយន្តជាច្រើនបានរងការខូចខាតយ៉ាងដំណំ ។ វីដេអូនេះក៏បានបង្ហាញយ៉ាងខ្លីផងដែរ នូវសាកសពមួយបានដេកនៅក្នុងរថយន្ត ។ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ដំបូល​រោង​ល្ខោន​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​វាយប្រហារនេះផងដែរ ។

កងទ័ពអាកាសរបស់ទីក្រុងគៀវបាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ដែលផលិតដោយអ៊ីរ៉ង់ ១៥ គ្រឿងក្នុងចំណោម ១៧ គ្រឿងនៅក្នុងការវាយប្រហារពេញមួយយប់ ។​

Reuters

Leave a Reply

Your email address will not be published. Required fields are marked *