មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ក្រោយ​ប្រើ​គ្រឿង​អេស្កាវ៉ាទ័រ​បំផ្លាញ​មហា​កំផែង​ចិន
China

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ក្រោយ​ប្រើ​គ្រឿង​អេស្កាវ៉ាទ័រ​បំផ្លាញ​មហា​កំផែង​ចិន

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា មនុស្សពីរនាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពីបានចោទប្រកាន់ថា បានបំផ្លាញផ្នែកមួយនៃមហាកំផែងចិនក្នុងខេត្ត Shanxi ភាគខាងជើងជាមួយនឹងអេស្កាវ៉ាទ័រកាយដី ។

បន្ទាប់ពីការស៊ើបអង្កេតប៉ូលីសបានរកឃើញបុរសអាយុ ៣៨ ឆ្នាំនិងស្ត្រីអាយុ ៥៥ ឆ្នាំ​បានប្រើអេស្កាវ៉ាទ័រ ដើម្បីទម្លុះជញ្ជាំងមហាកំផែងចិន ដើម្បីកាយផ្លូវកាត់ឆ្លងកាត់ដែលបណ្តាលឱ្យខូចខាត “មិនអាចត្រឡប់វិញបាន”នូវផ្នែកនៃជញ្ជាំងនោះ ។ ប៉ូលិសចិនបាននិយាយថាការស៊ើបអង្កេតកំពុងបន្ត។

តំបន់នេះត្រូវបានគេស្គាល់ថាជាមហាកំផែងទី ៣២ ​ដែលមានអាយុកាលតាំងពីរាជវង្សមីង (១៣៦៨-១៦៤៤) ហើយត្រូវបានចុះបញ្ជីជារមណីយដ្ឋានវប្បធម៌ខេត្ត ។ មហាកំផែងចិនត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *