មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយមីស៊ីល​របស់​រុស្ស៊ី​លើ​មជ្ឈមណ្ឌល​ប្រៃសណីយ៍ក្នុងទីក្រុង Kharkiv ខណៈទ័ពរុស្ស៊ីចាប់ផ្ដើមវាយរុលទៅមុខបន្ថែមទៀត
Rusia Ukraine War

មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយមីស៊ីល​របស់​រុស្ស៊ី​លើ​មជ្ឈមណ្ឌល​ប្រៃសណីយ៍ក្នុងទីក្រុង Kharkiv ខណៈទ័ពរុស្ស៊ីចាប់ផ្ដើមវាយរុលទៅមុខបន្ថែមទៀត

មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ៦ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីដែលបានវាយប្រហារមន្ទីរប្រៃសណីយ៍ក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន​ ។

 

លោក Oleh Synehubov អភិបាលនៃតំបន់ Kharkiv ​បាននិយាយថា អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ។ អ្នកស្លាប់ និងរបួសគឺជាបុគ្គលិកនៃមជ្ឈមណ្ឌលប្រៃសណីយ៍ ដោយសារពួកគេមិន​មាន​ពេល​រត់​ទៅ​កន្លែងសុវត្ថិភាពបានទានពេលទេ ព្រោះ​ស៊ីរ៉ែនប្រកាសអាសន្ន​បន្លឺ​ឡើង​បានមួយ​វិនាទីការវាយប្រហារក៏បានកើតឡើង ។

 

​​នៅភាគសមរភូមិខាងកើតឯណោះវិញ អ៊ុយក្រែនបាននឹងកំពុងព្យាយាមបញ្ឈប់ការវាយរុញច្រានថ្មីមួយដោយកងកម្លាំងរុស្ស៊ី​នៅទីក្រុង Avdiivka ចំពេលប្រតិបត្តិការវាយលុកដ៏យឺត​របស់ទីក្រុង គៀវដែលបានបន្តអស់រយៈពេលជាច្រើនខែ ។ វិទ្យាស្ថានសិក្សាអំពីសង្គ្រាម របស់សហរដ្ឋអាម៉េរិក បាននិយាយថា ទាហានរុស្ស៊ីបានរុលទៅមុខបន្តិចនៅជិតទីក្រុង Avdiivka ខណៈរុស្ស៊ីមិនទាន់ធ្វើការបញ្ជាក់ពីព័ត៌មាននេះនូវឡើយទេ ។

 

​Reuters

Leave a Reply

Your email address will not be published. Required fields are marked *