ព្រឹទ្ធសភាអាម៉េរិកអនុម័តជំនួយដែលមានតម្លៃ ៩៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ​អ៊ីស្រាអែលនិងតៃវ៉ាន់
China Ukraine USA War

ព្រឹទ្ធសភាអាម៉េរិកអនុម័តជំនួយដែលមានតម្លៃ ៩៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ​អ៊ីស្រាអែលនិងតៃវ៉ាន់

ច្បាប់ថវិកាដែលមានតម្លៃ ៩៥,៣៤ ពាន់លានដុល្លារ ដែលរាប់បញ្ចូលទាំងជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ត្រូវបាន​ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានរារាំងច្បាប់​ដែលរួមបញ្ចូលការកែប្រែគោលនយោបាយអន្តោប្រវេសន៍ដែលបានស្វែងរកជាយូរមកហើយ។

 

សមាជិកព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រ​ដោយសំឡេង ៦៧ទល់៣២ ​។ សមាជិកគណបក្សសាធារណរដ្ឋចំនួន ១៧ នាក់បានបោះឆ្នោតគាំទ្រ ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីពួកគេបានរារាំងច្បាប់នេះកាលពីថ្ងៃពុធ ។ ប្រធានព្រឹទ្ធសភាលោក Schumer បាននិយាយនៅក្នុងព្រឹទ្ធសភាថា “នេះគឺជាជំហានដំបូងដ៏ល្អ ។ ច្បាប់នេះគឺចាំបាច់សម្រាប់សន្តិសុខជាតិរបស់យើង សម្រាប់សន្តិសុខរបស់មិត្តភក្តិរបស់យើងនៅអ៊ុយក្រែន នៅអ៊ីស្រាអែល សម្រាប់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា និងសម្រាប់តៃវ៉ាន់” ។ ​

 

គេមិនទាន់ដឹងទេថានៅពេលណាដែលសភា​នឹងពិចារណាលើការអនុម័តច្បាប់នេះមុននឹងដាក់ឲ្យប្រធានាធិបតីចុះហត្ថលេខា ខណៈដែលសមាជិកព្រឹទ្ធសភាមួយចំនួនបាននិយាយថាពួកគេរំពឹងថានឹងបន្តនៅក្នុងសម័យប្រជុំនៅចុងសប្តាហ៍ប្រសិនបើចាំបាច់។

 

ច្បាប់ថវិកា​រួមមាន ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស និង ៤,៨៣ពាន់លានដុល្លារសម្រាប់គាំទ្រដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ និងទប់ស្កាត់ការឈ្លានពានរបស់ចិន ។ វាក៏នឹងរួមបញ្ជូលទាំងជំនួយមនុស្សធម៌ចំនួន ៩,១៥ ពាន់លានដុល្លារដល់ជនស៊ីវិលនៅក្នុងតំបន់ Gaza និង West Bank អ៊ុយក្រែន និងប្រជាជនផ្សេងទៀតនៅក្នុងតំបន់ជម្លោះជុំវិញពិភពលោក។

 

Leave a Reply

Your email address will not be published. Required fields are marked *