ព្រឹទ្ធសភាអាម៉េរិករារាំងមិនអនុម័តជំនួយសម្រាប់អ៊ីស្រាអែលដែលមិនបូករួមជំនួយសម្រាប់អ៊ុយក្រែន
Ukraine USA War

ព្រឹទ្ធសភាអាម៉េរិករារាំងមិនអនុម័តជំនួយសម្រាប់អ៊ីស្រាអែលដែលមិនបូករួមជំនួយសម្រាប់អ៊ុយក្រែន

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ដើម្បីអនុម័តរហ័សសម្រាប់ច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ៊ីស្រាអែលដែលបានអនុម័តសភាតំណាងកាលពីសប្តាហ៍មុន ដោយសារតែមិនបានបូកបញ្ជូលជំនួយសម្រាប់សង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីទេ។

 

លោក Roger Marshall សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា “ពេលវេលាមានសារៈសំខាន់ ហើយវាជាកត្តាចាំបាច់ដែលព្រឹទ្ធសភាមិនត្រូវពន្យារពេលការផ្តល់ជំនួយដ៏សំខាន់នេះដល់ប្រទេសអ៊ីស្រាអែលមួយថ្ងៃទៀត” ។ លោក Patty Murray ​ ព្រឹទ្ធសភាមកបក្សប្រជាធិបតេយ្យបានឆ្លើយតបថា “សម្ពន្ធមិត្តរបស់យើងនៅអ៊ុយក្រែនក៏មិនត្រូវពន្យារពេលដូចសម្ពន្ធមិត្តរបស់យើងក្នុងប្រទេសអ៊ីស្រាអែលដែរ” ។

 

ក្រុមសមាជិកសភាមកពីបក្សប្រជាធិបតេយ្យបានជំទាស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ជំនួយដល់អ៊ុយក្រែន ក៏ដូចជាអ៊ីស្រាអែល បន្ថែមពីលើជំនួយមនុស្សធម៌ មូលនិធិសន្តិសុខព្រំដែន និងប្រាក់ដើម្បីរុញច្រានប្រឆាំងនឹងប្រទេសចិននៅឥណ្ឌូប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុងសំណើផ្តល់មូលនិធិចំនួន​១០៦ ពាន់លានដុល្លារដែលប្រធានាធិបតី បៃដិន ផ្ញើទៅសភាកាលពីខែមុន ។

 

​Reuters

Leave a Reply

Your email address will not be published. Required fields are marked *