ប្រធានាធិបតីអ៊ុយក្រែនទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូស្វែងរកជំនួយបន្ថែម
Ukraine War

ប្រធានាធិបតីអ៊ុយក្រែនទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូស្វែងរកជំនួយបន្ថែម

លោក ហ្សេលេនស្គី បានធ្វើការស្នើសុំប្រព័ន្ធការពារដែនអាកាស កាំជ្រួចរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវ ចំពេលប្រឈមមុខនឹងការភ័យខ្លាចថា ការវាយប្រហាររបស់ពួកហាម៉ាសលើប្រទេសអ៊ីស្រាអែលអាចបង្វែរការសំខាន់ៗរបស់សហរដ្ឋអាម៉េរិកពីជម្លោះនៅក្នុងប្រទេសរបស់គាត់ ។

លោក ហ្សេលេនស្គី បាននិយាយនៅពេលគាត់ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាមួយប្រធានអង្គការណាតូលោក Jens Stoltenberg មុនពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធមិត្តថា “របៀបដើម្បីរស់ក្នុងរដូវរងាខាងមុខនេះសម្រាប់ពួកយើងគឺធំណាស់” ។ “យើងកំពុងរៀបចំ យើងត្រៀមខ្លួនហើយ។ ឥឡូវនេះយើងត្រូវការការគាំទ្រខ្លះពីសម្ពន្ធមិត្ត ។ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះថ្ងៃនេះ” ។

នៅថ្ងៃដដែលនោះផងដែររដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានប្រកាសផ្តល់កញ្ចប់សព្វាវុធថ្មីសម្រាប់ទីក្រុងគៀវដែលមានតម្លៃ ២០០លានដុល្លារអាមេរិក រួមទាំងមីស៊ីលការពារដែនអាកាស ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការវាយប្រហារនៅរដូវរងា។

លោក Austin បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយអ្នកគាំទ្រអន្តរជាតិរបស់អ៊ុយក្រែនថា៖ “សហរដ្ឋអាម៉េរិកនឹងឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលអាចធ្វើទៅបាន” ។

ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងការព្រួយបារម្ភថា វិបត្តិនៅអ៊ីស្រាអែលអាចបង្វែរការយកចិត្តទុកដាក់ពីសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រទេសកំណើតរបស់លោក។ លោក ហ្សេលេនស្គី បានជំរុញឱ្យលោកខាងលិចប្រមូលផ្តុំគ្នា ជួយប្រជាជនអ៊ីស្រាអែល ដូចដែលពួកគេបានធ្វើសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីឆ្នាំមុន ។

លោក ហ្សេលេនស្គី បាននិយាយថា “ពួកភេរវករដូចជាពូទីន ឬដូចជាក្រុមហាម៉ាស់ ស្វែងរកការចាប់ប្រទេសសេរី និងប្រជាធិបតេយ្យធ្វើជាចំណាប់ខ្មាំង ហើយពួកគេចង់បានអំណាចលើអ្នកដែលស្វែងរកសេរីភាព”។

AFP

Leave a Reply

Your email address will not be published. Required fields are marked *