ប្រធានាធិបតីអាម៉េរិកលោក បៃដិន ជំពប់ជើងដួលនៅលើជណ្ដើររបស់យន្តហោះ Air Force One
USA

ប្រធានាធិបតីអាម៉េរិកលោក បៃដិន ជំពប់ជើងដួលនៅលើជណ្ដើររបស់យន្តហោះ Air Force One

ប្រធានាធិបតី បៃដិន មានបញ្ហាក្នុងការរក្សាលំនឹងរបស់គាត់ម្តងទៀតកាលពីថ្ងៃពុធ នៅពេលដែលគាត់បានឡើងជណ្តើរយន្តហោះ Air Force One របស់គាត់ដើម្បីចាក់ចេញពីប្រទេសប៉ូឡូញ។

លោក បៃដិន ដែលមានអាយុ ៨០ ឆ្នាំទៅហើយនោះបានជំពប់ជើងនៅប្រហែលពាក់កណ្តាលជណ្តើរទៅកាន់យន្តហោះ ខណៈដែលគាត់ព្យាយាមឡើងយន្តហោះនៅព្រលានយន្តហោះ Warsaw Chopin ។ ភ្លាមៗនោះ លោកប្រធានាធិបតីបានក្រោកឈរឡើង ហើយបន្តទៅទ្វារយន្តហោះ មុនពេលចូលទៅក្នុងកាប៊ីនយន្តហោះ ។

នេះជាលើកទីបីហើយដែលលោកប្រធានាធិបតី បៃដិន បានជំពប់ជើងដួល ខណៈកំពុងព្យាយាមឡើងយន្តហោះ Air Force One ។

ប្រភព ៖ News York Post

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *