ប្រជាជនចិនប្រមាណ​ ៤៧៤ លាននាក់ធ្វើដំណើរទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៤
China Tourism

ប្រជាជនចិនប្រមាណ​ ៤៧៤ លាននាក់ធ្វើដំណើរទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៤

ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃការធ្វើដំណើរ និងការចំណាយក្នុងអំឡុងរដូវវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណី​ ដោយបង្ហាញពីការកើនឡើងជាសញ្ញាថា​ សេដ្ឋកិច្ចរបស់បងធំទីពីររបស់ពិភពលោកកំពុងងើបឡើងវិញដោយសារគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ។

 

ការធ្វើដំណើរសរុបចំនួន ៤៧៤ លានត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនដីគោកក្នុងអំឡុងរដូវកាលទេសចរណ៍​ កើនឡើង ៣៤% បើប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកដូចគ្នាក្នុងឆ្នាំ ២០២៣ ​​នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន ។

 

ការចំណាយសរុបរបស់ភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងដល់ ៦៦៣ ពាន់លានយន់ (៨៧,៩ ពាន់លានដុល្លារ) ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន ។

 

​សេដ្ឋកិច្ចរបស់ប្រទេសចិនបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងទំនុកចិត្តទាប និងសម្ពាធបរិត្តផរណា ។ នៅក្នុងខែមករា តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដោយល្បឿនដ៏លឿនបំផុតរបស់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំ ​។

CNN

Leave a Reply

Your email address will not be published. Required fields are marked *