ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃការធ្វើដំណើរ និងការចំណាយក្នុងអំឡុងរដូវវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយបង្ហាញពីការកើនឡើងជាសញ្ញាថា សេដ្ឋកិច្ចរបស់បងធំទីពីររបស់ពិភពលោកកំពុងងើបឡើងវិញដោយសារគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ។
ការធ្វើដំណើរសរុបចំនួន ៤៧៤ លានត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនដីគោកក្នុងអំឡុងរដូវកាលទេសចរណ៍ កើនឡើង ៣៤% បើប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកដូចគ្នាក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន ។
ការចំណាយសរុបរបស់ភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងដល់ ៦៦៣ ពាន់លានយន់ (៨៧,៩ ពាន់លានដុល្លារ) ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន ។
សេដ្ឋកិច្ចរបស់ប្រទេសចិនបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងទំនុកចិត្តទាប និងសម្ពាធបរិត្តផរណា ។ នៅក្នុងខែមករា តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដោយល្បឿនដ៏លឿនបំផុតរបស់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំ ។
CNN