នាយករដ្ឋមន្រ្តីវៀតណាមស្នើទៅរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកចង់ឲ្យទំនិញវៀតណាមចូលក្នុងទីផ្សារអាម៉េរិកឲ្យបានកាន់តែច្រើន
Asia Business USA

នាយករដ្ឋមន្រ្តីវៀតណាមស្នើទៅរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកចង់ឲ្យទំនិញវៀតណាមចូលក្នុងទីផ្សារអាម៉េរិកឲ្យបានកាន់តែច្រើន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានរំលឹកឡើងវិញនូវសំណើសុំឱ្យមានការចូលទីផ្សារអាម៉េរិកកាន់តែច្រើនសម្រាប់ផលិតផលរបស់ប្រទេសវៀតណាមក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។

លោក Pham Minh Chinh ដែលបានស្នើសុំស្រដៀងគ្នានេះទៅកាន់មន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀតក្នុងអំឡុងពេលធ្វើដំណើរទៅអាម៉េរិកបានប្រាប់លោក Yellen ថាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររដ្ឋាភិបាលរបស់វៀតណាម ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅអាម៉េរិកធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់ទីក្រុងហាណូយកាលពីសប្តាហ៍មុន ដែលក្នុងនោះប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងការទូត ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា វៀតណាមស្វែងរកការបន្តការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជំនួយបន្ថែមទៀតដើម្បីជួយតំបន់ដីសណ្ដទន្លេមេគង្គសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *