ធនាគារជាតិកាណាដាដែលជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA ចង់លក់ធនាគារនេះក្នុងតម្លៃប្រមាណ ២ពាន់លានដុល្លារ
Asia Business

ធនាគារជាតិកាណាដាដែលជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA ចង់លក់ធនាគារនេះក្នុងតម្លៃប្រមាណ ២ពាន់លានដុល្លារ

ធនាគារជាតិនៃកាណាដាកំពុងស្វែងរកជម្រើសលក់ធនាគារ ABA ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដែលអាចមានតម្លៃជាង២ ពាន់លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយ នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។

ធនាគារជាតិនៃកាណាដាដែលជាម្ចាស់ភាគហ៊ុនធំនៅ ABA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារច្រានចោលការចុះផ្សាយនេះថា “បច្ចុប្បន្នធនាគារនេះមិនបានចូលរួមក្នុងដំណើរការលក់ឬការចរចាណាមួយសម្រាប់ការលក់ធនាគារ ABA ទេ ហើយក៏មិនបានជួលទីប្រឹក្សាណាមួយដែរ”។ “ធនាគារជាតិកាណាដានៅតែបន្តគាំទ្រដល់កំណើន និងការចូលរួមរបស់ ABA ក្នុងការបង្កើតឧស្សាហកម្មធនាគារដ៏រឹងមាំ និងធន់សម្រាប់ប្រទេសកម្ពុជា”។

ធនាគារ ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងពីមុនត្រូវបានគេស្គាល់ថា Advanced Bank of Asia Ltd. ​ គឺជាធនាគារពាណិជ្ជដ៏ធំបំផុត និងទំនើបបំផុតនៅកម្ពុជា​ ​។ ABA មានសាខាចំនួន ៩៤ ដែលមានម៉ាស៊ីនATMច្រើនជាង ១,៦០០ ។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិកាណាដាបង្ហាញថា ធនាគារ ABA បានទទួលប្រាក់ចំណូលចំនួន ២៥៥ លានដុល្លារក្នុងឆ្នាំ ២០២៣ ។

ធនាគារជាតិនៃកាណាដាបានគ្រប់គ្រងទាំងស្រុងនូវធនាគារ ABA ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានបង្កើនភាគហ៊ុនរបស់ខ្លួនបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៤។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *