ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកវាយតម្លៃថា សង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីស្លាប់ និងរបួសដល់ទៅ ៣១៥,០០០នាក់
Rusia Ukraine USA War

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកវាយតម្លៃថា សង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីស្លាប់ និងរបួសដល់ទៅ ៣១៥,០០០នាក់

​របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកបានវាយតម្លៃថា សង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីស្លាប់ និងរបួសចំនួន ៣១៥,០០០ នាក់ ឬជិត ៩០% នៃទាហានសរុបរបស់រុស្ស៊ីដែលបានដាក់ពង្រាយនៅពេលជម្លោះបានចាប់ផ្តើម ។

ប្រភពដដែលបាននិយាយថា របាយការណ៍ក៏បានវាយតម្លៃផងដែរថា ការខាតបង់របស់ទីក្រុងម៉ូស្គូក្នុងផ្នែកកងទ័ព និងរថពាសដែកទៅធ្វើឲ្យទំនើបកម្មយោធារបស់រុស្ស៊ីថយក្រោយរយៈពេល ១៨ ឆ្នាំ។

មន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ីនៅក្នុងសង្គ្រាមគឺជាការបំផ្លើសយ៉ាងធំធេង ហើយតែងតែអះអាងថា ការខាតបង់របស់អ៊ុយក្រែនមានចំនួនតិចដែលមន្ត្រីរុស្ស៊ីនិយាយថា មានចំនួនច្រើន។

ប្រភពបាននិយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកថ្មីៗនេះបានវាយតម្លៃថា រុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងទាហាន ៣៦០,០០០ នាក់ ។ ប្រភពបាននិយាយថា ចាប់តាំងពីពេលនោះមក របាយការណ៍បានរកឃើញថា ទាហានរុស្ស៊ី ៣១៥,០០០ នាក់ ឬប្រហែល ៨៧% នៃចំនួនសរុបត្រូវបានសម្លាប់ និងរងរបួស ។

ប្រភពបានបន្ថែមថា ការខាតបង់ទាំងនោះគឺជាហេតុផលដែលរុស្ស៊ីបានបន្ធូរបន្ថយស្តង់ដារជ្រើសរើសទាហានសម្រាប់ការដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន។ កងទ័ពរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមជាមួយនឹងរថក្រោះចំនួន ៣,‌១០០ គ្រឿង ខណៈរថក្រោះចំនួន ២,២០០គ្រឿងត្រូវបានរងការខូចខាត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *