ទីក្រុងគៀវរបស់អ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
Rusia Ukraine War

ទីក្រុងគៀវរបស់អ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

ទីក្រុងគៀវរបស់អ៊ុយក្រែនរងការវាយប្រហារជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលការផ្ទុះដ៏ខ្លាំងត្រូវបានគេឮនៅក្នុងរដ្ឋធានី ។

 

អភិបាលក្រុងគៀវលោក Vitali Klitschko បាននិយាយនៅថ្ងៃសៅរ៍នេះនៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា សំឡេងផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮនៅច្រាំងទន្លេ Dnipro ក្នុងទីក្រុងគៀវ ។ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​នោះ​ទេ។

 

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងចំនួនពីរត្រូវបានគេឮ ហើយផ្សែងត្រូវបានគេមើលឃើញនៅលើមេឃនៅកណ្តាលទីក្រុងគៀវនៅព្រឹកថ្ងៃសៅរ៍នេះ ដោយដកស្រង់សម្តីអ្នកកាសែតរបស់ខ្លួននៅក្នុងទីក្រុង ។

 

ស៊ឺរ៉ែនប្រកាសអាសន្នតាមផ្លូវអាកាសបានបន្លឺឡើងនៅទីក្រុងគៀវ និងតំបន់ក្បែរនោះ​ត្រឹមតែប៉ុន្មាននាទីមុនពេលការផ្ទុះត្រូវបានឮ ហើយអាជ្ញាធរទីក្រុងបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងជម្រកសុវត្ថិភាព ។

 

ការវាយប្រហារនៅលើទីក្រុងគៀវនៅថ្ងៃសៅរ៍នេះគឺជាលើកទីមួយហើយ ចាប់តាំងពីថ្ងៃទី ២១ ខែកញ្ញា  ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅដើមសប្តាហ៍នេះថា អ៊ុយក្រែនបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសលោកខាងលិចបន្ថែមទៀត ក្នុងការប្រមើលមើលការវាយលុកពេញមួយរដូវរងាទីពីររបស់ប្រទេសរុស្ស៊ីទៅលើទីតាំងថាមពល ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *