ជប៉ុនបាញ់បង្ហោះយានអវកាសទៅចុះចតលើឋានព្រះចន្ទ ក្រោយពន្យាពេលជាច្រើនលើកច្រើនសារ
Asia Technology

ជប៉ុនបាញ់បង្ហោះយានអវកាសទៅចុះចតលើឋានព្រះចន្ទ ក្រោយពន្យាពេលជាច្រើនលើកច្រើនសារ

​ជប៉ុនបានបាញ់បង្ហោះយានអវកាសស្រាវជ្រាវឋានព្រះចន្ទកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅលើរ៉ុក្កែត H-IIA ​ដោយសង្ឃឹមថានឹងក្លាយជាប្រទេសទីប្រាំរបស់ពិភពលោកដែលបានចុះចតនៅលើព្រះចន្ទនៅដើមឆ្នាំក្រោយ ។

ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា គ្រាប់រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុនតាមការគ្រោងទុក និងបានបាញ់បង្ហោះដោយជោគជ័យនូវយានដែលមានឈ្មោះថា Smart Lander for Investigating Moon (SLIM) ​បន្ទាប់ពីអាកាសធាតុមិនអំណោយផលបាននាំឱ្យមានការពន្យារពេលបីដងក្នុងមួយសប្តាហ៍កាលពីខែមុន ។

ត្រូវបានគេដាក់ឈ្មោះថា “អ្នកលបបាញ់ព្រះចន្ទ ឬ moon Sniper” ប្រទេសជប៉ុនមានបំណងចុះចតយាន SLIM ក្នុងចម្ងាយ ១០០ ម៉ែត្រពីទីតាំងគោលដៅរបស់ខ្លួននៅលើផ្ទៃព្រះច័ន្ទ។ បេសកកម្មតម្លៃ ១០០លានដុល្លារនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចុះចតនៅខែកុម្ភៈឆ្នាំ ២០២៤ ។

ប្រធានទីភ្នាក់ងារអវកាសជប៉ុន JAXA លោក Hiroshi Yamakawa បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គោលបំណងធំរបស់ SLIM គឺដើម្បីបញ្ជាក់ពីការចុះចតដែលមានភាពត្រឹមត្រូវខ្ពស់  ដើម្បីសម្រេចបាននូវការចុះចតនៅកន្លែងដែលយើងចង់បានលើផ្ទៃព្រះច័ន្ទ ជាជាងចុះចតកន្លែងដែលយើងអាចធ្វើបាន ។ ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់បង្ហោះ​ JAXA បាននិយាយថាខ្លួនទទួលបានសញ្ញាពី SLIM ដែលបង្ហាញថាវាដំណើរការជាធម្មតា។

ការបាញ់បង្ហោះនេះធ្វើឡើងរយៈពេលពីរសប្តាហ៍បន្ទាប់ពីឥណ្ឌាបានក្លាយជាប្រទេសទីបួនដែលបានចុះចតដោយជោគជ័យយានអវកាសនៅលើព្រះច័ន្ទជាមួយនឹងបេសកកម្ម Chandrayaan-3 របស់ខ្លួនទៅកាន់ប៉ូលខាងត្បូងព្រះច័ន្ទ​ ។ ក្នុងពេលជាមួយគ្នានោះ យានស្រាវជ្រាវឋានព្រះចន្ទLuna-25 របស់រុស្ស៊ីបានធ្លាក់បុកខ្ទេច ខណៈពេលចូលទៅជិតឋានព្រះច័ន្ទ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *