ជប៉ុនបាញ់បង្ហោះផ្កាយរណប ដើម្បីឃ្លាំមើលមីស៊ីលកូរ៉េខាងជើង
Asia Technology

ជប៉ុនបាញ់បង្ហោះផ្កាយរណប ដើម្បីឃ្លាំមើលមីស៊ីលកូរ៉េខាងជើង

ជប៉ុនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបប្រមូលព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលកាលពីព្រឹកថ្ងៃសុក្រក្នុងបេសកកម្ម ដើម្បីមើលចលនានៅទីតាំងយោធាក្នុងប្រទេសកូរ៉េខាងជើង និងកែលម្អការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ។

 

រ៉ុក្កែតអវកាស H2A ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុន Mitsubishi Heavy Industries បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃប្រទេសជប៉ុន ដោយដឹកផ្កាយរណបអុបទិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឈ្លបយកការណ៍របស់ទីក្រុងតូក្យូ ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ។

 

ផ្កាយរណប​អាច​ចាប់​យក​រូបភាព​បាន​ទោះ​ក្នុង​អាកាសធាតុអាក្រក់​ក៏ដោយ ។ ប្រទេសជប៉ុនបានចាប់ផ្តើមកម្មវិធីផ្កាយរណបប្រមូលព័ត៌មានស៊ើបការណ៍ បន្ទាប់ពីមីស៊ីលកូរ៉េខាងជើងបានហោះរំលងពីលើប្រទេសជប៉ុនក្នុងឆ្នាំ ១៩៨៨ ហើយជប៉ុនមានគោលបំណងបង្កើតបណ្តាញផ្កាយរណបចំនួន ១០ដើម្បីតាមដាន និងផ្តល់ការព្រមានជាមុនសម្រាប់ការបាញ់មីស៊ីលដែលអាចកើតមាន ។

AP

Leave a Reply

Your email address will not be published. Required fields are marked *