ច្បាស់ការហើយ!!លោក Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានស្លាប់ហើយក្នុងហេតុការណ៍ធ្លាក់យន្តហោះ
Rusia Ukraine War World

ច្បាស់ការហើយ!!លោក Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានស្លាប់ហើយក្នុងហេតុការណ៍ធ្លាក់យន្តហោះ

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ការធ្វើតេស្ត DNA បានបញ្ជាក់ថាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃពុធដើមសប្ដាហ៍នេះ ។

ទីភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​ធ្លាប់​បាន​ផ្សព្វផ្សាយ​ឈ្មោះ​មនុស្ស​ទាំង ១០ នាក់​នៅលើ​យន្តហោះ​ឯកជន​ដែល​ធ្លាក់​នៅ​តំបន់ Tver ភាគ​ពាយព្យ​នៃ​ទីក្រុង​ម៉ូស្គូរួចមកហើយដោយរួមបញ្ចូលទាំងលោក Prigozhin និង Dmitry Utkin ដែលជាដៃស្តាំរបស់គាត់​  ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួននៅលើកម្មវិធីផ្ញើសារ Telegram ថា ជាផ្នែកមួយនៃការស៊ើបអង្កេតការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុល-ហ្សែនត្រូវបានបញ្ចប់” ។ “យោងទៅតាមលទ្ធផលរបស់ពួកគេ អត្តសញ្ញាណអ្នកស្លាប់ទាំង ១០ នាក់​ត្រូវគ្នាទៅនឹងបញ្ជីឈ្មោះអ្នកដែលមាននៅលើយន្តហោះ”។

​Reuters

Leave a Reply

Your email address will not be published. Required fields are marked *