ចិនព្រមានប្រទេសនានាកុំឲ្យបង្កហេតុ ខណៈដែលនាវាចម្បាំងអូស្ត្រាលីបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី
Asia China

ចិនព្រមានប្រទេសនានាកុំឲ្យបង្កហេតុ ខណៈដែលនាវាចម្បាំងអូស្ត្រាលីបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី

នាវាចម្បាំងអូស្ត្រាលីមួយគ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបដែលបំបែកតៃវ៉ាន់ចេញពីប្រទេសចិន ដោយបង្កឱ្យមានការព្រមានពីទីក្រុងប៉េកាំង។

ក្រសួងការពារជាតិរបស់តៃវ៉ាន់មិនបានបញ្ចេញឈ្មោះកប៉ាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនោះទេ ប៉ុន្តែបាននិយាយថា នាវារបស់អូស្រ្តាលីបានចូលច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃមុន ហើយបានបើកឆ្លងកាត់ក្នុងទិសដៅពីត្បូងទៅជើង ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា យោធារបស់តៃវ៉ាន់បានរក្សាការឃ្លាំមើលជាបន្តបន្ទាប់ដោយមិនបានផ្តល់ព័ត៌មានលម្អិត ។

មន្ត្រីអូស្ត្រាលីម្នាក់ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា នាវាចម្បាំង Toowoomba បានឆ្លងកាត់ដែនទឹកអន្តរជាតិនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកនៃការដាក់ពង្រាយក្នុងតំបន់ ។

ចំណែកចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ជំហររបស់ប្រទេសលើបញ្ហានេះគឺ ជាប់លាប់ និងច្បាស់លាស់ ។ យើងជំរុញឱ្យភាគីពាក់ព័ន្ធកុំធ្វើសកម្មភាពបង្កហេតុ និងបង្កបញ្ហាដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។

ការបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បានកើតឡើងក្នុងពេលដ៏លំបាកមួយក្នុងទំនាក់ទំនងអូស្ត្រាលី-ចិន សូម្បីតែប្រទេសទាំងពីរព្យាយាមធ្វើឱ្យចំណងមិត្តភាពរបស់ពួកគេត្រលប់មកធម្មតាវិញ។

កាលពីសប្តាហ៍មុន ទីក្រុងកង់បេរ៉ាបានត្អូញត្អែរអំពីឧប្បត្តិហេតុមួយពាក់ព័ន្ធនឹងនាវាចម្បាំងចិន និងនាវាកងទ័ពជើងទឹកអូស្ត្រាលីដូចគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលក្នុងនោះអ្នកមុជទឹកយោធាអូស្ត្រាលីម្នាក់បានរងរបួស ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *