មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សរហូតដល់ 44 នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 5.6 រ៉ិចទ័របានវាយប្រហារខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ ។
លោក Herman Suherman មន្ត្រីរដ្ឋាភិបាលមកពីទីប្រជុំជន Cianjur ក្នុងខេត្តជ្វាខាងលិច ជាទីដែលចំណុចកណ្តាលនៃការរញ្ជួយដីកើតឡើង បានប្រាប់ទូរទស្សន៍ MetroTV ថា មនុស្សរហូតដល់ 44 នាក់បានស្លាប់ និង 300 នាក់ទៀតបានរងរបួស ។
គាត់បាននិយាយថា “នេះគឺមកពីមន្ទីរពេទ្យមួយ មានមន្ទីរពេទ្យចំនួន 4 នៅទីប្រជុំជន Cianjur” គាត់បាននិយាយថា វាអាចទៅរួចដែលចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ។
ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាននិយាយថា ការរញ្ជួយដីនៅថ្ងៃចន្ទនេះបានវាយប្រហារនៅទីប្រជុំជន Cianjur ចម្ងាយប្រហែល 75 គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា ហើយនៅជម្រៅ 10 គីឡូម៉ែត្រ (6.2 ម៉ាយ) ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាននិយាយថា បន្ថែមថាមិនមានការប្រកាសអាសន្នសម្រាប់រលកយក្សស៊ូណាមិទេ ។
ប្រភព ៖ AFP