គោលដៅចង់ទទួលភ្ញៀវទេសចរណ៍ ៣០ លាននាក់របស់ថៃនៅឆ្នាំនេះស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈ ៩ខែថៃទទួលបានជនបរទេសជាង ១៨ លាននាក់
Asia Tourism

គោលដៅចង់ទទួលភ្ញៀវទេសចរណ៍ ៣០ លាននាក់របស់ថៃនៅឆ្នាំនេះស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈ ៩ខែថៃទទួលបានជនបរទេសជាង ១៨ លាននាក់

តួលេខចុងក្រោយរបស់ក្រសួងទេសចរណ៍ និងកីឡាបង្ហាញថា ប្រទេសថៃបានទទួលបានជនបរទេសជាង ១៨ លាននាក់ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលធ្វើឲ្យថៃទទួលបានប្រាក់ចំណូលរហូតដល់ ២១ ពាន់លានដុល្លារ ។

ប្រទេសថៃដាក់គោលដៅសម្រាប់ឧស្សាហកម្មទេសចរណ៍នៅឆ្នាំនេះគឺមានរហូតដល់ទៅ ៣០ លាននាក់ដែលបានមកដល់ដោយមានការចំណាយប្រាក់៤២ពាន់លានដុល្លារ ។ កាលពីសប្តាហ៍មុនមានតែភ្ញៀវបរទេសចំនួន ៥០៥,០០៦ នាក់ប៉ុណ្ណោះដែលបានចូលក្នុងប្រទេសថៃ ។

យ៉ាងណាក៏ដោយ ក្រសួងរំពឹងថា ចំនួនភ្ញៀវបរទេសនឹងចាប់ផ្តើមធ្លាក់ចុះចាប់ពីសប្តាហ៍ក្រោយនេះ ព្រោះវាមិនមែនជារដូវកាលទេសចរណ៍កំពូលនៅក្នុងប្រទេសជាច្រើន ។ លើសពីនេះ ការប្រែប្រួលនៃថ្លៃប្រេងឥន្ធនៈដែលប៉ះពាល់ដល់ឧស្សាហកម្មអាកាសចរណ៍ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលមានឥទ្ធិពលលើអត្រាប្តូរប្រាក់បរទេស ក៏ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មធ្វើដំណើរផងដែរ។

The Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *