ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លាររបស់ខ្លួននៅឥណ្ឌា
Asia Business

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លាររបស់ខ្លួននៅឥណ្ឌា

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast Auto បានបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យក្រុមហ៊ុននេះបាននិយាយថា រោងចក្រថ្មីនៅឥណ្ឌានេះនឹងលាតសន្ធឹងលើផ្ទៃដី ១៦០ ហិចតានៅក្នុងដីរបស់សាជីវកម្មផ្សព្វផ្សាយឧស្សាហកម្មរដ្ឋនៃរដ្ឋ Tamil Nadu ។

ជំហានដំបូងនេះក្រុមហ៊ុនគ្រោងនឹងវិនិយោគចំនួន ៥០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំសម្រាប់ទីតាំងនេះ ដែលមានសមត្ថភាពផលិតរថយន្ត ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ហើយគ្រោងពង្រីកការវិនិយោគដល់ ២ ពាន់លានដុល្លារនៅដំណាក់កាលបន្តបន្ទាប់ទៀត ។ រោងចក្រនេះនឹងបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់ជិត ៣,៥០០ នាក់។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *