ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់​ចិន​គ្រោង​នឹង​បង្កើត​រោងចក្រផលិត​រថយន្ត​​​នៅ​ម៉ិកស៊ិក​ ខណៈក្រុមហ៊ុនចិននេះកំពុងព្យាយាមឈានជើងចូលទីផ្សារអាម៉េរិក
Business China USA

ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់​ចិន​គ្រោង​នឹង​បង្កើត​រោងចក្រផលិត​រថយន្ត​​​នៅ​ម៉ិកស៊ិក​ ខណៈក្រុមហ៊ុនចិននេះកំពុងព្យាយាមឈានជើងចូលទីផ្សារអាម៉េរិក

​ក្រុមហ៊ុន BYD របស់ចិននឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីថ្មី នៅក្នុងប្រទេសម៉ិកស៊ិក នេះបើតាមការរាយការណ៍របស់កាសែតជប៉ុន Nikkei ​ ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមានគោលបំណងយកម៉ិកស៊ិកបង្កើតជាមជ្ឈមណ្ឌលនាំចេញរថយន្តរបស់ខ្លួនទៅកាន់សហរដ្ឋអាម៉េរិក។

 

BYD ដែលត្រូវបានគេស្គាល់ថាលក់រថយន្តម៉ូដែលថោក​របស់ខ្លួន ថ្មីៗនេះបានវ៉ាដាច់គូប្រជែងដ៏ធំបំផុតរបស់ខ្លួន Tesla ​ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្ត EV កំពូលរបស់ពិភពលោកទាក់ទងនឹងការលក់ ។

 

យោងតាមរបាយការណ៍របស់ Nikkei ក្រុមហ៊ុន BYD បានចាប់ផ្តើមការសិក្សាលទ្ធភាពសម្រាប់រោងចក្រនៅម៉ិកស៊ិក ហើយបច្ចុប្បន្នកំពុងចរចាជាមួយមន្ត្រីលើលក្ខខណ្ឌរួមទាំងទីតាំងរបស់រោងចក្រផងដែរ ។

 

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាម៉េរិកបានព្រមានថា រថយន្តចិនអាចបង្កវិនាសកម្មសម្រាប់អនាគតរបស់ពួកគេ ។

 ​Reuters

Leave a Reply

Your email address will not be published. Required fields are marked *